គោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន
ជាផ្នែកមួយនៃសកម្មភាពរបស់ខ្លួន និងស្របទៅតាមបទប្បញ្ញត្តិជាធរមាននៅក្នុងប្រទេសបារាំង និងអឺរ៉ុប ជាពិសេសបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប ក្រុមហ៊ុន France Médias Monde បានប្តេជ្ញាចិត្តក្នុងការធានាឲ្យបាននូវការការពារ ការរក្សាការសម្ងាត់ និងការរក្សាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ អតិថិជន អតិថិជនអនាគត និងអ្នកផ្គត់ផ្គង់ ក៏ដូចជាការគោរពសិទ្ធិឯកជនភាពរបស់ពួកគេផងដែរ។
គោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន អនុវត្តចំពោះការប្រមូល និងការវិភាគទិន្នន័យដែលធ្វើឡើងនៅលើគេហទំព័ររបស់ក្រុមហ៊ុន France Médias Monde (ហៅកាត់ថា “គេហទំព័រ”) កម្មវិធីលើប្រព័ន្ធអនឡាញសម្រាប់ទូរសព្ទស្មាតហ្វូន ថែបប្លីត និងឧបករណ៍អេឡិចត្រូនិកចល័តផ្សេងទៀត (ហៅកាត់ថា “កម្មវិធី”) ក៏ដូចជាការប្រើប្រាស់សេវា ឬខ្លឹមសារលើប្រព័ន្ធអនឡាញរបស់យើង។
គេហទំព័រ និងកម្មវិធីរបស់យើង ពុំមានគោលដៅផ្តោតលើអនីតិជននោះទេ លើកលែងតែមានការអនុញ្ញាតដោយអ្នកតំណាងស្របច្បាប់របស់ពួកគេ។
គោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន អាចនឹងត្រូវធ្វើការផ្លាស់ប្តូរ។ គោលនយោបាយនេះចែងថា ក្រុមហ៊ុន France Médias Monde អាចធ្វើការកែប្រែគោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន នៅគ្រប់ពេលវេលាទាំងអស់ រួមទាំងធ្វើការសម្របសម្រួលគោលនយោបាយនេះទៅតាមច្បាប់បច្ចុប្បន្នផងដែរ។ អ្នកប្រើប្រាស់ទទួលបានការជូនដំណឹងអំពីការកែប្រែទាំងអស់នេះ តាមរយៈការចុះផ្សាយលើប្រព័ន្ធអនឡាញរបស់ពួកគេ។ យើងសូមធ្វើការណែនាំថា អ្នកធ្វើការត្រួតពិនិត្យជាប្រចាំនៅកំណែប្រែបច្ចុប្បន្នដែលមាន។
គោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន មានចែងអំពីគោលការណ៍ និងគោលវិធីនានានៃការវិភាគទិន្នន័យ។
គោលការណ៍នៃការការពារទិន្នន័យ និងឯកជនភាព
1. ការប្រមូលទិន្នន័យផ្ទាល់ខ្លួនដោយត្រឹមត្រូវពីអតិថិជន អនាគតអថិជន និងអ្នកប្រើប្រាស់របស់ខ្លួន
ទិន្នន័យត្រូវបានគេប្រមូលតាមវិធីត្រឹមត្រូវ និងមានតម្លាភាព។ ក្រុមហ៊ុន France Médias Monde ត្រូវបានហាមឃាត់មិនឲ្យប្រមូលទិន្នន័យផ្ទាល់ខ្លួនណាមួយដោយពុំមានការជូនដំណឹងដល់បុគ្គលនោះជាមុនឡើយ និងមិនបញ្ជាក់ថាតើទិន្នន័យនោះត្រូវបានគេប្រើសម្រាប់ធ្វើអ្វីនោះទេ។
ក្រុមហ៊ុន France Médias Monde ប្រមូលទិន្នន័យនេះដើម្បី៖
- ផ្តល់សេវាតាមការស្នើសុំពីអ្នកប្រើប្រាស់និងអតិថិជនរបស់ខ្លួន
- បំពេញតាមតម្រូវការនៃការគ្រប់គ្រងរបស់អ្នកប្រើប្រាស់ អតិថិជន និងអតិថិជនអនាគតរបស់ខ្លួន។
ក្រុមហ៊ុន France Médias Monde ជូនដំណឹងដល់អ្នកប្រើប្រាស់អំពី៖ ការដាក់ឃុកគី និងកម្មវិធីតាមដានផ្សេងទៀតនៅលើគេហទំព័រដែលខ្លួនបានបង្កើត គោលបំណងរបស់ខ្លួន មូលដ្ឋានគតិយុត្តិ និងជម្រើសនៃការបដិសេធឃុកគីទាំងនោះ។
សម្រាប់ព័ត៌មានបន្ថែម៖ ឃុកគី
2. ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន អនាគត អថិជននិងអ្នកប្រើប្រាស់របស់ខ្លួន
ក្រុមហ៊ុន France Médias Monde ប្រើប្រាស់ទិន្នន័យរបស់រូបវ័ន្តបុគ្គលសម្រាប់គោលបំណងនៃការធ្វើនីត្យានុកូលកម្ម ការផ្តល់ជូននូវសេវាចុះឈ្មោះ និងការផ្តល់ជាការណែនាំដែលស្របតាមតម្រូវការរបស់អតិថិជន អតិថិជនអនាគត និងអ្នកចូលមើលគេហទំព័ររបស់ខ្លួន។ ដើម្បីសម្រេចគោលបំណងនេះ ក្រុមហ៊ុន France Médias Monde ទំនងជានឹងធ្វើការសិក្សាបែបស្ថិតិផ្អែកលើទិន្នន័យនេះ។
ក្រុមហ៊ុន France Médias Monde អនុលោមទៅតាមក្របខណ្ឌច្បាប់ជាធរមានពាក់ព័ន្ធនឹងការការពារទិន្នន័យផ្ទាល់ខ្លួន និងលក្ខខណ្ឌនៃការការរក្សាសុវត្ថិភាព និងការរក្សាការសម្ងាត់។ ក្រុមហ៊ុន France Médias Monde បង្ហាញទិន្នន័យផ្ទាល់ខ្លួនតែចំពោះអ្នកផ្តល់សេវាដែលទទួលបានការអនុញ្ញាត និងធានាថា ពួកគេបំពេញតាមលក្ខខណ្ឌតឹងរឹងនៃការរក្សាការសម្ងាត់ ការប្រើប្រាស់ និងការការពារទិន្នន័យនេះ។
ក្រុមហ៊ុន France Médias Monde ត្រូវបានហាមឃាត់មិនឲ្យបង្ហាញទិន្នន័យបុគ្គលនេះទៅឲ្យដៃគូអាជីវកម្មដោយពុំមានការជូនដំណឹងដល់អតិថិជន អតិថិជនអនាគត និងអ្នកចូលមើលគេហទំព័ររបស់ខ្លួន និងដោយពុំបានផ្តល់ឱកាសដល់ពួកគេក្នុងការអនុវត្តសិទ្ធិរបស់ពួកគេក្នុងការបដិសេធ។
3. វិធានការចាំបាច់ដើម្បីធានានសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន អនាគតអថិជន និងអ្នកប្រើប្រាស់របស់ខ្លួន
ក្រុមហ៊ុន France Médias Monde ធានានូវការការពារទិន្នន័យផ្ទាល់ខ្លួនដែលខ្លួនទទួលបានពីការរៀបចំរបស់ខ្លួន និងតាមអាយុកាលនៃសេវាកម្មរបស់គេហទំព័រ ឬកម្មវិធីរបស់ខ្លួន។
- ក្រុមហ៊ុនអនុវត្តវិធានការសុវត្ថិភាពសមស្របនៅក្នុងកម្រិតនៃព័ត៌មានរស៊ើបរបស់ទិន្នន័យដើម្បីធ្វើការការពារទិន្នន័យផ្ទាល់ខ្លួនប្រឆាំងនឹងការជ្រៀតចូលនៃកម្មវិធីមេរោគ ការខូចខាតណាមួយ ការកែប្រែឬការបញ្ចេញព័ត៌មានសម្ងាត់ទៅកាន់ភាគីទីបីដោយគ្មានការអនុញ្ញាត។
- ប្រព័ន្ធព័ត៌មាន ម៉ាស៊ីនបម្រើ និងបណ្តាញនានាដែលខ្លួនប្រើប្រាស់ដើម្បីវិភាគ និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួន មានប្រព័ន្ធសន្តិសុខនិងប្រព័ន្ធការពារ (ការបម្លែងកូដទិន្នន័យ ប្រព័ន្ធការពារការចូលទៅកាន់គេហទំព័រដោយគ្មានការអនុញ្ញាត (firewall) ការជាន់គ្នា និងការរក្សាបម្រុងទុក ។ល។)។
- ក្រុមហ៊ុនធានាសន្តិសុខនៃព័ត៌មានដែលត្រូវបានចែករំលែកក្នុងការធ្វើប្រតិបត្តិការ ឬការទូទាត់ប្រាក់។
- ក្រុមហ៊ុននឹងចេញការអនុញ្ញាតឲ្យចូលទៅកាន់ប្រព័ន្ធព័ត៌មានរបស់ខ្លួនតែសម្រាប់បុគ្គលណាដែលត្រូវការវាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ។
- ក្រុមហ៊ុនអប់រំបុគ្គលិករបស់ខ្លួនអំពីការការពារទិន្នន័យផ្ទាល់ខ្លួនដែលពួកគេមាននៅក្នុងដៃដែលជាផ្នែកមួយនៃកាតព្វកិច្ចរបស់ពួកគេ និងធានាថាពួកគេអនុវត្តតាមវិធានជាធរមាន និងទៅតាមក្រមសីលធម៌របស់ក្រុមហ៊ុន។
- ក្រុមហ៊ុន តម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនអនុវត្តតាមគោលការណ៍នៃការការពារដូចគ្នានេះ។
ការការពារទិន្នន័យនៅក្រុមហ៊ុន France Médias Monde
1. តើទិន្នន័យអ្វីខ្លះត្រូវបានគេប្រមូលយក និងប្រមូលដោយរបៀបណា?
តាមរយៈការស្វែងរកនៅលើគេហទំព័ររបស់យើង ឬការប្រើប្រាស់កម្មវិធីនិងសេវាកម្មរបស់យើង ក្រុមហ៊ុន France Médias Monde អ្នកផ្តល់សេវា ឬដៃគូអាជីវកម្មរបស់ខ្លួន អាចប្រមូលទិន្នន័យបានដោយមានការឯកភាពពីអ្នកជាមុន។
ទិន្នន័យមួយចំនួនត្រូវបានបង្ហាញមកយើងដោយផ្ទាល់តាមរយៈអ្នក ដូចជានាមខ្លួន និងនាមត្រកូលរបស់អ្នក អាសយដ្ឋានអ៊ីម៉ែល លេខកូដសម្ងាត់ លេខទូរសព្ទ បណ្តឹង ឬគំនិតផ្សេងៗដែលអ្នកអាចចែករំលែកជាមួយយើង។
ព័ត៌មាននេះត្រូវបានផ្តល់ជូននៅពេល៖
- អ្នកបង្កើតគណនីនៅលើ The France 24 Observers (EN, FR, AR, FA, ES) និង/ឬ Le français facile avec RFI,
- អ្នកបានចូលរួមក្នុងល្បែងកម្សាន្ត ឬការប្រកួតប្រជែង
- អ្នកទាក់ទងមកយើង និងបំពេញសំណុំបែបបទមួយ
- អ្នកសរសេរមតិយោបល់អ្វីមួយ
- អ្នកបានចុះឈ្មោះជាវជាមួយព្រឹត្តិបត្តិព័ត៌មានមួយរបស់យើង
- អ្នកទាញយក និងប្រើប្រាស់កម្មវិធីទូរសព្ទដៃរបស់យើង។
ទិន្នន័យខ្លះ ដែលតម្រូវឲ្យមានការយល់ព្រមពីអ្នកជាមុន អាចត្រូវបានគេប្រមូលយកដោយស្វ័យប្រវត្តិ ជាលទ្ធផលនៃសកម្មភាពរបស់អ្នកនៅលើគេហទំព័រ និងកម្មវិធីតាមរយៈឃុកគី ឬបច្ចេកវិទ្យាស្រដៀងគ្នាដូចជា លេខអាសយដ្ឋាន IP ការភ្ជាប់បណ្តាញ និងទិន្នន័យស្វែងរក ចំណង់ចំណូលចិត្ត និងសកម្មភាពកម្សាន្តរបស់អ្នក និងទីតាំងភូមិសាស្រ្តទូទៅ។
ព័ត៌មាននេះត្រូវបានផ្តល់ជូននៅពេលណាអ្នកធ្វើការស្វែងរកនៅលើគេហទំព័រ និងកម្មវិធីរបស់យើង។
2. តើគោលបំណងនៃទិន្នន័យដែលបានប្រមូលអំពីអ្នកមានអ្វីខ្លះ?
យើងប្រើប្រាស់ទិន្នន័យដែលបានប្រមូលរួចដើម្បី៖
-
ផ្តល់នូវខ្លឹមសារ និងសេវានានាដែល៖
- ស្គាល់អ្នកនៅពេលអ្នកត្រឡប់ទៅស្វែងរកនៅលើគេហទំព័ររបស់យើង ឬប្រើប្រាស់កម្មវិធីរបស់យើង
- គ្រប់គ្រងគណនីអ្នកប្រើប្រាស់របស់អ្នក និងផ្តល់ដំណឹងជូនអ្នកអំពីបច្ចុប្បន្នភាពនៃគណនី និងសេវាកម្មដែលអ្នកប្រើ
- ឆ្លើយតបទៅនឹងសំណើរបស់អ្នកដែលបានបញ្ជាក់នៅលើគេហទំព័រ និងកម្មវិធីរបស់យើង រួមទាំងនៅលើទម្រង់បែបបទណាមួយផងដែរ
- ផ្តល់ជូនអ្នកនូវសេវានានា និងខ្លឹមសារផ្ទាល់ខ្លួនស្របទៅតាមទីតាំងភូមិសាស្រ្តទូទៅ (ប្រទេស)
- អនុញ្ញាតឲ្យអ្នកសរសេរមតិយោបល់អំពីខ្លឹមសារនៃគេហទំព័រ និងកម្មវិធីរបស់យើង
- កែតម្រូវការបង្ហាញខ្លឹមសារ និងសេវាកម្ម
- ផ្ញើព្រឹត្តិបត្តិព័ត៌មានទៅអ្នក និងរុញការផ្តល់ដំណឹង សញ្ញាប្រកាសផ្តល់ព័ត៌មាន
-
ផ្សព្វផ្សាយពាណិជ្ជកម្មអំពីខ្លឹមសារនិងសេវាកម្មរបស់យើងនិងរបស់ក្រុមហ៊ុនដៃគូរបស់យើង ដែល៖
- ផ្តល់ខ្លឹមសារដែលស្របតាមចំណង់ចំណូលចិត្តរបស់អ្នក និងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មតាមគោលដៅ
- ផ្តល់ជូនការទំនាក់ទំនង និងការវិភាគចំពោះប្រសិទ្ធភាពរបស់ពួកគេ
-
អនុវត្តការសិក្សា និងការវិភាគខ្លឹមសារ និងសេវារបស់យើងដើម្បី៖
- មានការយល់ដឹងបានប្រសើរអំពីអ្នកប្រើប្រាស់គេហទំព័រ និងកម្មវិធីរបស់យើង
- អនុវត្តការវិភាគទិន្នន័យ និងការសិក្សាស្ថិតិដើម្បីអភិវឌ្ឍ និងលើកកម្ពស់គេហទំព័រ និងកម្មវិធីរបស់យើង
-
ដើម្បីធានាសន្តិសុខទិន្នន័យរបស់អ្នក។
3. តើនរណាជាអ្នកទទួលទិន្នន័យដែលបានប្រមូលរួច?
ទិន្នន័យដែលបានប្រមូលរួចនៅលើគេហទំព័រ និងកម្មវិធី គឺសម្រាប់ក្រុមហ៊ុន France Médias Monde។
ទិន្នន័យទាំងនោះអាចត្រូវបានគេបញ្ជូន ឬចូលទៅប្រើប្រាស់ដោយអ្នកផ្តល់សេវារបស់ក្រុមហ៊ុន France Médias Monde នៅក្នុងបរិបទនៃការអនុវត្តការវិភាគ និងវាយតម្លៃទិន្នន័យ និងសេវាកុំព្យូទ័រ។
ក្រុមហ៊ុន France Médias Monde តម្រូវឲ្យអ្នកផ្តល់សេវារបស់ខ្លួនធ្វើការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតែក្នុងករណីដើម្បីគ្រប់គ្រងសេវានានាដែលបានផ្តល់ជូនដល់ពួកគេតែប៉ុណ្ណោះ ស្របទៅតាមបទប្បញ្ញតិជាធរមានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន និងការរក្សាព័ត៌មានសម្ងាត់នៃទិន្នន័យនេះ។
ក្រុមហ៊ុន France Médias Monde ជូនដំណឹងដល់អ្នកថា ខ្លួនទទួលបានការយល់ព្រមជាមួយដៃគូអាជីវកម្មដែលអាចធ្វើការប្រមូលទិន្នន័យពាក់ព័ន្ធនឹងអ្នក។ ក្រុមហ៊ុន France Médias Monde ពុំអាចមើលឃើញទិន្នន័យនេះបាននោះទេ។ យើងស្នើឲ្យអ្នកធ្វើការប្រឹក្សាជាមួយដៃគូសំខាន់ៗរបស់យើងចំពោះគោលការណ៍ស្តីពីឃុកគីនេះ៖ ឃុកគី.
4. តើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានគេរក្សាទុកនៅទីណា?
ទិន្នន័យផ្ទាល់ខ្លួនត្រូវបានរក្សាទុកនៅក្នុងសហភាពអឺរ៉ុប អាចនៅក្នុងមូលដ្ឋានទិន្នន័យរបស់យើង ឬនៅក្នុងមូលដ្ឋានទិន្នន័យរបស់អ្នកផ្តល់សេវារបស់យើង។
ក្នុងករណីមួយចំនួន និងភាគច្រើនសម្រាប់ហេតុផលបច្ចេកទេស ទិន្នន័យអាចត្រូវបានរក្សាទុកនៅក្នុងម៉ាស៊ីនបម្រើដែលមានទីតាំងនៅក្រៅសហភាពអឺរ៉ុប។
5. ការផ្ទេរទិន្នន័យក្រៅសហភាពអឺរ៉ុប
ដោយសារក្រុមហ៊ុន France Médias Monde មានលក្ខណៈជាអន្តរជាតិ ដូចនេះ ក្រុមហ៊ុនដៃគូរបស់យើងមួយចំនួន មានទីតាំងនៅក្រៅសហភាពអឺរ៉ុប។ ហេតុនេះ ទិន្នន័យដែលប្រមូលបាន អាចត្រូវបានគេផ្ទេរទៅកាន់ប្រទេសនានានៅក្រៅសហភាពអឺរ៉ុប ដែលមានច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនខុសគ្នាពីច្បាប់ដែលមាននៅក្នុងសហភាពអឺរ៉ុប។
ក្នុងករណីនេះ ក្រុមហ៊ុន France Médias Monde អនុវត្តមធ្យោបាយមួយចំនួនដើម្បីធានាសុវត្ថិភាព និងព័ត៌មានសម្ងាត់នៃទិន្នន័យទាំងនោះ និងដើម្បីធានាថា ការផ្ទេរនោះ បំពេញតាមក្របខណ្ឌច្បាប់៖ ការផ្ទេរទៅកាន់ប្រទេសមួយ ដែលធានាបាននូវកម្រិតនៃការការពារគ្រប់គ្រាន់ ហត្ថលេខាលើបទប្បញ្ញត្តិកិច្ចសន្យាដែលចេញដោយគណៈកម្មការអឺរ៉ុប ឬបទប្បញ្ញតិឬមធ្យោបាយកិច្ចសន្យាផ្សេងទៀត ដើម្បីធានាបាននូវកម្រិតនៃការការពារគ្រប់គ្រាន់។
ក្រុមហ៊ុន France Médias Monde តម្រូវយ៉ាងតឹងរឹងដល់ក្រុមហ៊ុនដៃគូរបស់ខ្លួនឲ្យប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតែក្នុងករណីដើម្បីធ្វើការគ្រប់គ្រង ឬផ្តល់សេវាតាមការស្នើសុំ និងក៏ស្នើសុំឲ្យក្រុមហ៊ុនដៃគូរបស់ខ្លួនជានិច្ចជាកាល បំពេញការងារស្របតាមច្បាប់ជាធរមានស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន និងផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះការរក្សាការសម្ងាត់នៃទិន្នន័យទាំងអស់នោះ។
ការផ្ទេរទិន្នន័យនៅក្រៅសហភាពអឺរ៉ុបអាចត្រូវបានធ្វើឡើងជាពិសេសជាផ្នែកមួយនៃសកម្មភាពបន្តបន្ទាប់របស់យើង ដូចជាសេវាកុំព្យូទ័រនៅលើប្រព័ន្ធរបស់ក្រុមហ៊ុន France Médias Monde។
6. តើទិន្នន័យរបស់អ្នកត្រូវបានរក្សាទុកយ៉ាងដូចម្តេច និងមានរយៈពេលយូរប៉ុណ្ណា?
ក្រុមហ៊ុន France Médias Monde អនុវត្តរាល់វិធានការរដ្ឋបាល បច្ចេកទេស និងជាក់ស្តែងដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន។
ទិន្នន័យផ្ទាល់ខ្លួន ត្រូវបានរក្សាទុកសម្រាប់រយៈពេលដែលត្រូវការសម្រាប់គោលបំណងនៃការវិភាគលើទិន្នន័យដែលបានប្រមូលយក លើកលែងតែការរក្សាទុករយៈពេលយូរត្រូវបានតម្រូវដោយច្បាប់ ឬសម្រាប់គោលបំណងសវនាការជាដើម។
ឧទាហរណ៍ខ្លះៗ៖
គោលបំណង(នានា) | ទិន្នន័យ | រយៈពេលនៃការរក្សាទុក |
---|---|---|
ទំនាក់ទំនងអាជីវកម្ម | នាមខ្លួន និងនាមត្រកូល ក្រុមហ៊ុន អាសយដ្ឋានអ៊ីម៉ែល សារ | 12 ខែចាប់ពីថ្ងៃផ្លាស់ប្តូរចុងក្រោយ |
ដើម្បីរាយការណ៍ពីបញ្ហាណាមួយ សូមផ្តល់ជាមតិយោបល់ ឬការស្នើសុំអំពីគេហទំព័រ | នាមខ្លួន និងនាមត្រកូល អាសយដ្ឋានអ៊ីម៉ែល ឈ្មោះ និងកំណែប្រែនៃកម្មវិធីរុករកដែលបានប្រើ សារ | 12 ខែចាប់ពីថ្ងៃផ្លាស់ប្តូរចុងក្រោយ |
ដើម្បីទំនាក់ទំនងទៅកាន់អ្នកសារព័ត៌មាន ឬអ្នកអធិប្បាយព័ត៌មានពីក្រុមហ៊ុន France Médias Monde | នាមខ្លួន និងនាមត្រកូល អាសយដ្ឋានអ៊ីម៉ែល សារ | 12 ខែចាប់ពីថ្ងៃផ្លាស់ប្តូរចុងក្រោយ |
7. តើសិទ្ធិរបស់អ្នកមានអ្វីខ្លះ?
ក្រុមហ៊ុន France Médias Monde ប្តេជ្ញាចិត្តគោរពតាមការអនុវត្តសិទ្ធិទាំងអស់របស់អតិថិជន អតិថិជនអនាគត និងអ្នកចូលមើលគេហទំព័រ ពាក់ព័ន្ធនឹងការចូលទៅប្រើប្រាស់ ការកែតម្រូវ ការបន្ថែមព័ត៌មាន និងការបដិសេធ។ គិតត្រឹមថ្ងៃទី25 ខែឧសភា ឆ្នាំ2018 បុគ្គលពាក់ព័ន្ធក៏មានដែនកំណត់នៃសិទ្ធិ សិទ្ធិទទួលបាន និងសិទ្ធិក្នុងការលុបចោល (សិទ្ធិត្រូវបានគេបំភ្លេចចោល) ផងដែរ។
ក្រុមហ៊ុន France Médias Monde បានតែងតាំងមន្រ្តីការពារទិន្នន័យមួយរូប ដែលជាបុគ្គលទំនាក់ទំនងសំខាន់សម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន ទាំងនៅក្រុមហ៊ុន France Médias Monde ក៏ដូចជាពាក់ព័ន្ធនឹងអាជ្ញាធរការពារទិន្នន័យរបស់ប្រទេសបារាំង (CNIL) ផ្នែកម្ខាង និងម្ខាងទៀត ពាក់ព័ន្ធនឹងបុគ្គលផ្ទាល់។
ប្រជាពលរដ្ឋអាចអនុវត្តសិទ្ធិរបស់ពួកគេដោយផ្ញើសំណើសុំមួយអមជាមួយនឹងភស្តុតាងបញ្ជាក់អត្តសញ្ញាណ៖
- តាមប្រៃសណីយ៍ទៅកាន់អាសយដ្ឋានដូចខាងក្រោម៖ France Médias Monde – Legal Department – Data Protection Officer – 80 rue Camille Desmoulins – 92130 Issy les Moulineaux – France (ប្រទេសបារាំង)
- ឬតាមរយៈអ៊ីម៉ែលទៅកាន់៖ dpd@francemm.com
ករណីដែលអ្នកស្នើសុំសិទ្ធិចូលទៅប្រើប្រាស់ កែតម្រូវ ឬបដិសេធពាក់ព័ន្ធនឹងទិន្នន័យដែលបានប្រមូលរួចដោយក្រុមហ៊ុនដៃគូរបស់ France Médias Monde យើងស្នើឲ្យអ្នកទំនាក់ទំនងទៅកាន់បុគ្គលនោះក្នុងសមាសភាពរបស់ពួកគេជាអ្នកគ្រប់គ្រង។
សម្រាប់ព័ត៌មានស្តីពីការការពារសិទ្ធិផ្ទាល់ខ្លួន អ្នកអាចប្រឹក្សាជាមួយគេហទំព័ររបស់អាជ្ញាធរការពារទិន្នន័យរបស់ប្រទេសបារាំង CNIL.